Arsenal កំពុងរៀបចំការដេញថ្លៃលើខ្សែប្រយុទ្ធ Aston Villa ម្នាក់

4

(អង់គ្លេស)៖ យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ Fichajes បាឲ្យដឹងថា ឥឡូវនេះប្រធានក្រុមកាំភ្លើងធំបានសម្រេចចិត្តផ្តល់អាទិភាពលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Ollie Watkinsរបស់ក្រុម Aston Villa ហើយកំពុងរៀបចំដាក់សំណើដេញថ្លៃជាផ្លូវការសម្រាប់កីឡាករសញ្ជាតិអង់គ្លេសនៅរដូវក្តៅនេះ។

គួរកត់សម្គាល់ថាអតីតកីឡាករ Brentford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យ Aston Villa ទទួលបានការប្រកួតប្រជែងក្នុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ដោយរកបានតួលេខពីរដងក្នុងការស៊ុតបញ្ចូលទី ១៣គ្រាប់ និង assists ១២ដង ក្នុងចំណើម ២៥ប្រកួត នៅក្របខ័ណ្ឌលីគកំពូល។ ជាលទ្ធផល ក្រុមតោកំណាច Aston Villa មានជំហរល្អក្នុងការទាមទារតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះដល់ទៅ ១០០លានអឺរ៉ូ ឯណោះ នេះបើតាមរបាយការណ៍បានបញ្ជាក់។

 

គួរជម្រាបផងដែរថា បច្ចុប្បន្ន Arsenal ចូលប្រជែងដេញថ្លៃលើ Ollie Watkins គឺដើម្បីជំនួសការដែលចង់បានកីឡាករ Ivan Toney ប្រសិនក្លឹបបរាជ័យលើការចុះកុងត្រាលើខ្សែប្រយុទ្ធរបស់ក្រុម Brentford រូបនេះ អាចថាជាគម្រោងបណ្តោះអាសន្នប៉ុណ្ណោះ៕

 

ប្រភព៖ SportsMole

The post Arsenal កំពុងរៀបចំការដេញថ្លៃលើខ្សែប្រយុទ្ធ Aston Villa ម្នាក់ appeared first on zoo666.

Source: Sport News Zoo666

error: Content is protected !!