ស្វែង​យល់​ជើងឯកពិភពលោក LPBA ស្រួង ភាវី ឈ្នះលើកទី៧ម្សិលមិញ

6

កីឡាការិនី​ស្នូកឃ័រ និង​ប៊ីយ៉ាកម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯកពិភព​លោក​ LPBA ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​រ៉េ​ខាង​ត្បូង Jung-suk Lim នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ នេះ​ជា​ការ​ឈ្នះ​​លើក​ទី​៧​​របស់​កីឡាការិនី​កម្ពុជា។

PBA គឺ​ជា​សមាគម​កីឡាប៊ីឡាដ​អាជីព​​ដែល​​ស្ថិត​ក្រោម​សមាគម​កីឡា​ប៊ីយ៉ា និង​ស្នូឃ័រ​អាជីព​ពិភព​លោក WPBSA  ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៤៦។ និយាយ​ដោយ​ឡែក​​តែ​ PBA មាន​វិញ្ញាសា​ចំនួន​៤​គឺ​វិញ្ញាសាឯកតជន PBA សម្រាប់​បុរស វិញ្ញាសា​ឯកតជន LPBA សម្រាប់​នារី វិញ្ញាសាឯកតជន Dream សម្រាប់​បុរស និង​វិញ្ញសា​​ឯកតជន Challenge សម្រាប់​បុរស។

វិញ្ញាសាឯកតជន​នារី LPBA ប្រជុំ​ដោយ​កីឡាការិនី​​ទូទាំង​ពិភព​លោក​ចូល​រួម​ប្រកួត​​ប្រជែង​​ជា​រៀង​រាល់​ឆ្នាំ។ រហូត​ដល់​ពេល​នេះ​កីឡាការិនី​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​៧​ដង​​​។ គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤​នេះ កីឡាការិនី​កម្ពុជាកំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​តារាងដែល​មានកីឡាការិនី​ទូទាំង​ពិភព​លោក​ចំនួន១២៥​នាក់។

ចំណាត់​ថ្នាក់​លេខ១​កំពុង​កាន់​កាប់​ដោយ​កីឡាការិនី​ជប៉ុន Ayako Sakai ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ តារាង​ចំណាត់​ថ្នាក់​នឹង​ប្រែ​ប្រួល​យ៉ាង​ណា បន្ទាប់​ពី​កីឡាការិនី​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯក​លើក​ទី​៧​ ខណៈ​​កីឡាការិនី​ជប៉ុន​មិនមាន​វត្តមាន​ទេ។

ចំណែក​កីឡាការិនី​​កូរ៉េ​ខាង​ត្បូង Jung-sum Lim ដែល​ចាញ់​ ស្រួង ភាវី ម្សិល​មិញ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៧។

ក្រៅ​ពី​វិញ្ញាសា LPBA ដែល​បាន​ឈ្នះ​៧​ដង ស្រួង ភាវី ធ្លាប់​ឈ្នះ​ជើង​ឯក​វិញ្ញាសា 3-Cushion ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី ZANCA 1st Asian Championship ឆ្នាំ​២០១៨ នៅ​ប្រទេស​កូរ៉េ​ខាង និង​ចំណាត់​ថ្នាក់​លេខ៣ ពិភព​លោក​វិញ្ញាសា​ដដែល​នេះ​នៅ​ប្រទេស​តួកគី​ឆ្នាំ​២០១៨ និង​២០១៩។ វិញ្ញាសា​ដដែល​នេះ ភាវី បាន​ឈ្នះ​មេដាយ​មាសស៊ីហ្គេម ឆ្នាំ​២០២៣ និង​បាន​ឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម ឆ្នាំ​២០២៣ សម្រាប់​វិញ្ញាសា 1-Cushion៕

The post ស្វែង​យល់​ជើងឯកពិភពលោក LPBA ស្រួង ភាវី ឈ្នះលើកទី៧ម្សិលមិញ appeared first on zoo666.

Source: Sport News Zoo666

advanced-floating-content-close-btn
error: Content is protected !!